Antony
ព័ត៌មានអន្តរជាតិ

លោក Ten Hag បង្ហើបថាគាត់អាចនឹងនាំយក Antony មកកាន់ក្រុមរបស់គាត់ជាលើកទី ៣ ក្នុងអាជីពជាអ្នកចាត់ការ

fd
Antony

Antony

អតីតអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បង្ហើបថា Antony គឺប្រៀបទៅនឹងកូនរបស់គាត់ម្នាក់ទៅហើយ ហើយក៏អាចនឹងចុះកិច្ចសន្យាផ្ទេរយករូបគេមកកាន់ក្រុមដែលលោកដឹកនាំជាលើកទី ៣ ផងដែរ ។

លោក Ten Hag ដែលបច្ចុប្បន្នជាអ្នកចាត់ការរបស់ Leverkusen ដោយជំនួសតំណែងរបស់ Xabi Alonso បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងទំនាក់ទំនងរបស់របស់លោកជាមួយ Antony ថា ៖ « គេគឺជាកីឡាករដែលមានគុណភាពមួយរូប ហើយខ្ញុំក៏ធ្លាប់បានចុះកិច្ចសន្យាយកគេ ២ លើករួចមកហើយ ។ គេប្រៀបដូចជាកូនម្នាក់របស់ខ្ញុំ សូម្បីតែពេលបច្ចុប្បន្ន តែពេលនេះគឺខ្ញុំអាចនិយាយបានថាយើងមិនទាន់ជាចាប់អារម្មណ៍នាំយកគេនោះទេ តែយើងនឹងបានដឹងច្បាស់នៅពេលអនាគត ។ »

គួររំលឹកថាលោក Ten Hag កំពុងស្វែងរកអ្នកជំនួសតំណែងនៅតំបន់ប្រយុទ្ធសម្រាប់ Leverkusen បន្ទាប់ពីក្លិបលក់ Florian Wirtz ទៅឲ្យ Liverpool ក្នុងតម្លៃ ១១៦.៥ លានផោននៅដើមខែមិថុនាកន្លងទៅ ៕