
ព័ត៌មានអន្តរជាតិ
Kobbie Mainoo ទទួលបានការចាប់អារម្មណ៍ពីក្លិបនៅ Premier League និងនៅអឺរ៉ុប
Cahill
ក្លិបមួយចំនួននៅ Premier League និងនៅអឺរ៉ុបកំពុងចាប់អារម្មណ៍លើការចុះកិច្ចសន្យាខ្សែបម្រើ Kobbie Mainoo របស់ Manchester United។
ប្រភពបានបញ្ជាក់ថា United មិនមានចេទនាលក់រូបគេ និងរិករាយជាមួយកីឡាករវ័យ ២០ ឆ្នាំរូបនេះ។ ខណៈមកទល់ពេលនេះ Mainoo មិនទាន់បញ្ជាក់ថារូបគេចង់ចាកចេញនោះទេ។
យ៉ាងណាមិញ ប្រភពផ្សេងទៀតបញ្ជាក់ថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះចង់ចាកចេញ បន្ទាប់ពីអង្គុយបម្រុងដោយមិនបានលេងពីរប្រកួតរបស់ Man United នៅ Premier League នារដូវកាលនេះ។
ខណៈគ្រូបង្វឹក Ruben Amorim បញ្ជាក់ថា Mainoo កំពុងប្រជែងជាមួយ Bruno Fernandes សម្រាប់កៅអី ១១ នាក់ដំបូង៕
Loading...

អំពីព័ត៌មាន
ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:August 27, 2025
អ្នកនិពន្ធ:Cahill